ទូរស័ព្ទយើង: (+855)-96 710 9999/(+855)81 639 996 - អ៊ីម៉ែល: armyfc.cam@gmail.com

  • en
  • ចំណាប់អារម្មណ៍ជំនួយការគ្រូបង្វឹកថ្មី ស្រប​ពេល​ក្រុម​ក្រសួងការពារជាតិ ដណ្តើម​បាន​ជ័យជម្នះនៅសប្តាហ៍ទី១២

    លោក ភា សុភ័ត្រ្តា ក្នុងនាមជាគ្រូជំនួយថ្មីរបស់ក្លិបក្រសួងការពារជាតិ បានបង្ហាញចំណាប់អារម្មណ៍របស់លោក ក្រោយជាផ្នែកមួយ​នាំយកជ័យជម្នះឲ្យក្លិប ក្នុងសប្តាហ៍ទី១២ និងសងសឹកវេស្ទើនភ្នំពេញបានសម្រេច ដោយលទ្ធផល ៥ ទល់នឹង ១ ផងដែរ។

    ឆ្លើយតបជាមួយនឹងការសាកសួររបស់ភ្នាក់ងារព័ត៌មានរបស់ក្លិប លោក ភា សុភ័ត្រ្តា បានថ្លែងថា៖ « ជាជំហ៊ានដំបូង យើងកំពុងបន្ថែម​នូវចំណុចខ្វះខាត ដែលធ្លាប់មានពីមុនមក ហើយក្នុងប្រកួតដំបូងនេះយើងឃើញថាជោគជ័យល្អណាស់ » ។

    បន្ថែមលើទស្សនៈដែលយកឈ្នះលើវេស្ទើនភ្នំពេញ ជំនួយការគ្រូបង្វឹករូបនេះ បានបង្ហាញអំពីវិធិសាស្រ្ត ក៏ដូចជាចំណុចសំខាន់ នោះគឺ​ការរៀបចំប្រព័ន្ធប្រយុទ្ធខ្លាំង និងម្យ៉ាងវិញទៀតស្ថានភាពទីលាន ជំរុញយុទ្ធសាស្រ្តរបស់យើងធ្វើបានសម្រេច ។ ត្រង់ចំណុចនេះ លោកក៏បានសង្គត់ធ្ងន់ផងដែរថា ស្ថានភាពទីលានគឺជះឥទ្ធិពលខ្លាំងណាស់ទៅដល់ក្រុម ។

    ការផ្លាស់ប្តូរកីឡាករ ឈិន ឈឿន ចេញ និងជំនួសវិញដោយកីឡាករ ច្រឹង ពលរដ្ឋ នៅដើមវគ្គទី២ លោក ភា សុភ័ត្រ្តា ក្នុងតួនាទីរបស់​ខ្លួនបានបកស្រាយផងដែរថា នេះគឺជារឿងដែលគ្រប់ភាគីពាក់ព័ន្ធនៃក្លិបបានជជែកពិភាក្សារួចហើយ ថានេះជាបំរែបំរួលស្ថានភាព​ក្នុងការប្រកួត ដើម្បីបំពេញឬបន្ថែមលើចំណុចខ្វះខាត។

    ចំណុចសំខាន់មួយដែលលោកភា សុភ័ត្រ្តា បានឆ្លើយទៅកាន់សំណួរ  មូលហេតុអ្វីដែលគ្រាប់បាល់របស់ក្រសួងការពារជាតិ សម្រេចបានដោយកីឡាករបរទេស ?  លោកបានឆ្លើយថា « នេះគឺជាចំណុចខ្លាំងរបស់ក្លិប ពីព្រោះពួកគេមានភាពខ្លាំង បទពិសោធន៍ ការទទួលខុសត្រូវ ហើយបូករួមទាំងកីឡាករខ្មែររបស់យើងខ្លាំង អញ្ចឹងគឺកាន់តែខ្លាំង » ។

    ព័​ត៍​មានដែលទាក់ទង