ទូរស័ព្ទយើង: (+855)-96 710 9999/(+855)81 639 996 - អ៊ីម៉ែល: armyfc.cam@gmail.com

  • en
  • ជួប​លោក ទេព ឡុងរចនា ក្រោយ​រក​បាន​ជ័យជម្នះលើវេស្ទើនភ្នំពេញ ៥-១

    នៅក្នុងការប្រកួតលីគកំពូលកម្ពុជា រដូវកាល ២០១៧ សប្តាហ៍ទី ១២ ក្រសួងការពារជាតិបានប្រកួតក្រៅទឹកដីឈ្នះវេស្ទើនភ្នំពេញ ៥-១ ជាការសងសឹកបានសម្រេច ក្រោយបរាជ័យ ២-៣ កាលពីសប្តាហ៍ទី៩ ហើយ៥គ្រាប់នោះ កើតចេញពីការសម្រេចទីដោយ​កីឡាករកូរ៉េខាងជើង Choe Myong Ho ២គ្រាប់ និង ៣គ្រាប់ម្នាក់ឯងរបស់ Kim Kyong Hun ។

    គ្រូបង្វឹកដ៏ល្អរបស់ក្រសួងការពារជាតិ លោក ទេព ឡុងរចនា បានភ្ញាក់ផ្អើលចំពោះការរៀបចំទម្រង់លេងដែលប្លែកសម្រាប់កីឡាករ​ទាំងអស់ ជាផ្នែកដ៏ធំនាំយក៣ពិន្ទុពីវេស្ទើនភ្នំពេញ កាលពីរាត្រីថ្ងៃសៅរ៍កន្លងទៅ។

    *អ្វីជាកត្តាសំខាន់ក្នុងជ័យជម្នះនេះ ?
    « កីឡាកររបស់យើងរួមគ្នាលេង ដោយមិនមែនលេងជាបុគ្គល នេះហើយជាចំណុចគោលចម្បង នាំឲ្យយើងបង្កើតឱកាស​រកគ្រាប់បាល់​បានដល់ទៅ៥គ្រាប់ » ។

    ក្រឡេកទៅមើលគូប្រកួតវិញ លោក ទេព ឡុងរចនា បានបញ្ជាក់ផងដែរថា ទម្រង់លេងរបស់ពួកគេហាក់ដូចជា​នៅតែល្អ​ជាងកាលពី​ជំនួបក្នុងជើងទី១ កន្លងមក ប៉ុន្តែពួកគេហាក់ដូចជានៅពុំទាន់ស្វែងរកចំណុចច្បាស់លាស់មួយនៅឡើយ ។

    *នរណាជាកីឡាករល្អក្នុងការប្រកួត?
    « ថ្ងៃនេះ កីឡាករដែលល្អបំផុតគឺកីឡាករ Choe Myong Ho ដែលមានចលនាល្អលើទីលាន និងបង្កគ្រោះថ្នាក់ដល់តំបន់ការពារ​របស់គូប្រកួត » ។ លោក ទេព ឡុងរចនា បង្ហាញមតិ។

    គួរបញ្ជាក់ថា ឈ្នះប្រកួតនេះក៏ពិតមែន តែក្រសួងការពារជាតិបន្តស្ថិតនៅលេខរៀងទី២ដដែល ពោលគឺគម្លាតមួយពិន្ទុក្រោយ​ក្រុមកំពូលតារាងព្រះខ័នរាជស្វាយរៀង ក្រោយពួកគេស្មើជាមួយ ខេមបូឌានថាយហ្គឺរ ២-២៕

    សម្រាប់រូបភាពនានាក្នុងការប្រកួតនេះ សូមចុចមើលត្រង់នេះ...

    ព័​ត៍​មានដែលទាក់ទង