ទូរស័ព្ទយើង: (+855)-96 710 9999/(+855)81 639 996 - អ៊ីម៉ែល: armyfc.cam@gmail.com

  • en
  • ទស្សនៈ និងការប្តេជ្ញាចិត្តរបស់ គ្រូបង្វឹកក្រសួងការពារជាតិ មុនប៉ះ​ក្រុមវេស្ទើនភ្នំពេញល្ងាចនេះ

    លោក ទេព ឡុងរចនា គ្រូបង្វឹក្លិបក្រសួងការពារជាតិ បង្ហាញចំណាប់អារម្មណ៍ដល់ភ្នាកងារព័ត៌មានដែលបានចោទសួរ​អំពីស្ថានភាព​ក្រុម គូប្រកួត និងការប្រកួតប្រជែងក្នុងលីគកំពូល ក្នុងជើងទី២នេះ។

    **ទស្សនៈ
    លោកបានមានប្រសាសន៍ថា៖ « ក្នុង៥ប្រកួតយើងបាត់បង់៦ពិន្ទុ ពោលគឺជាមួយវេស្ទើន និងអគ្គិសនីកម្ពុជា យើងចាញ់ ហើយវាជាការពិតណាស់ ក្នុងបាល់ទាត់ ប្រសិនបើការរៀបចំយើង ពុំបានល្អ គឺងាយនឹងទទួលរងបរាជ័យបំផុត » ។ ចំពោះជំនួបជាមួយវេស្ទើនភ្នំពេញនៅថ្ងៃល្ងាចនេះ វាមិនមែនជាជំនួប​ដ៏តានតឹង​នោះទេ ប៉ុន្តែទស្សនិកជន និងអ្នកគាំទ្រ នឹងបានឃើញច្បាស់នៅលើទីលាន ។ លោក ទេព ឡុងរចនា បន្ថែម។ ទស្សនៈ មិនមើលងាយក្រុមណាមួយថាជាក្រុម​អន់​ក្នុងលីគគំពូលកម្ពុជា នៅតែត្រូវបានគ្រូបង្វឹកក្រសួងការពារជាតិរូបនេះ លើកឡើងក្នុងកិច្ចសម្ភាសន៍ស្ទើរគ្រប់ពេល។

    **ការប្តេជ្ញាចិត្ត
    ក្នុង៥ប្រកួតចុងក្រោយ ឈ្នះ២ ស្មើ ១ និងចាញ់២ មិនមែនជាលទ្ធផលដ៏ល្អទេសម្រាប់ការដឹកនាំរបស់គ្រូបង្វឹក ពិតណាស់ ការរៀបចំ​មិនបានល្អជាកត្តាចំបងធ្វើឲ្យយើងបរាជ័យ ដូចនេះ យើងនឹងបង្កើនការរៀបចំក្រុម មុនការប្រកួតឲ្យបានល្អ ដើម្បីកែប្រែនូវ​ចំណុច​ខ្វះខាតរបស់ក្រុម ស្វែងរកពិន្ទុបន្ថែមទៀតប្រជែងយកតំណែងជើងឯកលីគកំពូលកម្ពុជារដូវកាលនេះ។

    សូមបញ្ជាក់ថា ក្រសួងការពារជាតិ ជួបគ្នាជាមួយវេស្ទើនភ្នំពេញ ៩លើកក្នុងលីគកំពូលកម្ពុជា ហើយក្នុងនោះ ឈ្នះ៥ប្រកួត ស្មើ៣ប្រកួត​និងចាញ់១ប្រកួតប៉ុណ្ណោះ មុនជួបគ្នាក្នុងជើងទី២ នៃសប្តាហ៍ទី១២ នាម៉ោង៦ល្ងាចថ្ងៃសៅរ៍ ទី ២៧ ខែ ឧសភា ឆ្នាំ ២០១៧នេះ ។

    ព័​ត៍​មានដែលទាក់ទង