ទូរស័ព្ទយើង: (+855)-96 710 9999/(+855)81 639 996 - អ៊ីម៉ែល: armyfc.cam@gmail.com

  • en
  • ព័ត៌មាន​ខ្លះៗ​មុន​ពេល​ក្រសួងការពារជាតិ ទទួល​ភ្នំពេញក្រោន នៅ​ម៉ោង​៦​ល្ងាច​ថ្ងៃ​សៅរ៍ នេះ

    សប្តាហ៏​នេះ​ក្រុម​ក្រសួងការពារជាតិ (ទ័ព) ត្រូវប្រកួតជាមួយក្រុម​ភ្នំពេញក្រោន សម្រាប់​​សប្តាហ៍​ទី​៩​ ក្នុង​លីគកំពូលកម្ពុជា (Metfone Cambodian League 2017) នាថ្ងៃសៅរ៍ ទី ៦ ខែ ឧសភា ឆ្នាំ ២០១៧ នៅ​កីឡដ្ឋាន​កងយោធពលខេមរភូមិន្ទ វេលាម៉ោង ៦ល្ងាច។ ទូរទស្សន៍ BTV News ផ្សាយផ្ទាល់​ក្នុងការ​ប្រកួត​នេះ។ ការប្រកួតនេះ​ គឺ​ជា​ប្រកួត​ធំ​ប្រចាំ​សប្តាហ៍ទី៩​ផងដែរ ពីព្រោះក្រុមទាំងពីរ សុទ្ធតែត្រូវការពិន្ទុចាំបាច់។

     

    *ព័ត៌មាន​អំពី​ក្រុមម្ចាស់ផ្ទះ ( ក្រសួងការពារជាតិ )

    ក្រោយបរាជ័យរបស់ក្លិបវេស្ទើនភ្នំពេញ ៣-២ កាលពីសប្តាហ៍មុននេះ​ ពិត​ណាស់​សព្វ​ថ្ងៃ​ក្រុម​ទ័ព កំពុង​តែ​ស្ថិត​នៅ​លេខរៀងដដែល ( លេខ២ ) ប៉ុន្តែមានគម្លាតពីក្រុម ភ្នំពេញក្រោន​ ត្រឹម​តែ​១​ពិន្ទុ​ប៉ុណ្ណោះ ខណៈដាច់ពីក្រុមកំពូលតារាង ៣ពិន្ទុ។ ពីរប្រកួតក្នុងទឹកដី​យកបានត្រឹម១ពិន្ទុនេះ​ មិនមែន​ជាអ្វី​ដែល​គ្រូ​បង្វឹកចង់បានឡើយ តាមការលើកឡើងក្នុងកិច្ចសម្ភាសន៍រាល់ដង ។ ខ្សែការពារ ពុំ តុលា វិលត្រឡប់ចូលបញ្ជីកីឡាករវិញហើយ បន្ទាប់ពីរងពិន័យ ។

     

    *ព័ត៌មានអំពីក្រុមភ្ញៀវ (ភ្នំពេញក្រោន)

    សប្តាហ៍មុននេះ ភ្នំពេញក្រោនបានសងសឹកក្រុមបឹងកេតអេហ្វស៊ី ក្នុងលទ្ធផល ៤-០​ ជា​លទ្ធផល​ដែល​ពុំសូវ​កើត​មាន​ឡើយ​ក្នុងប្រកួត​រវាងក្រុមខ្លាំងទាំងពីរ​ ដែល​ជា​ហេតុធ្វើ​ឲ្យ​ភ្នំពេញក្រោន ឡើងទៅឈរលេខរៀងទី៣ ស្ថិតពីលើបឹងកេត បើទោះបីមាន ពិន្ទុ ១៧ស្មើគ្នា ។ គ្រូ​បង្វឹក​បង្គោល លោក Oleg ធ្លាប់បាននិយាយថា«​ទោះអាចឈ្នះបឹងកេតពិតមែន តែគូប្រកួត​ដែល​យើង​កំពុង​តែ​ផ្តោត​អារម្មណ៍​នោះ​គឺ​ក្រុម​ក្រសួងការពារជាតិ»។

     

    *ជំនួបរដូវកាលមុន​

    ត្រឡប់ទៅកាលពីរដូវកាលមុន​ ក្រសួងការពារជាតិ បរាជ័យ​ក្នុង​ទឹកដី​របស់​ខ្លួន​ពេល​ជួបជា​មួយ​ភ្នំពេញក្រោន ២-១ ខណៈ​ដែល​ជួបគ្នា​ជើងទី២ សងសឹកវិញនៅទឹកដី RSN ដោយឈ្នះក្នុងលទ្ធផល​ ១-០។ កីឡាករកូរ៉េខាងជើងពីររូប គឺ Choe Myong Ho និង Kim Kyong Hon​ ជា​អ្នក​រកគ្រាប់​បាល់ទាំង​ពីរ​គ្រាប់​នោះ។

    ព័​ត៍​មានដែលទាក់ទង