ទូរស័ព្ទយើង: (+855)-96 710 9999/(+855)81 639 996 - អ៊ីម៉ែល: armyfc.cam@gmail.com

  • en
  • ទស្សនៈ និងការប្តេជ្ញាចិត្តរបស់ លោក ទេព ឡុងរចនា មុនទទួលស្វាគមន៍ក្រុមវេស្ទើនភ្នំពេញ

    លោក ទេព ឡុងរចនា ក្រោយដឹកនាំកូនក្រុមបញ្ចប់ការប្រកួតនាល្ងាចថ្ងៃព្រហស្បតិ៍ ទី ២៧ ខែ មេសា ឆ្នាំ ២០១៧ បានផ្តល់បទ​សម្ភាសន៍ដល់ក្រុមសារព័ត៌មានក្នុងស្រុកដោយរៀបរាប់អំពីស្ថានភាពក្រុម និងក្បួនត្រៀមតទល់នឹងក្រុមភ្ញៀវ វេស្ទើនភ្នំពេញ នា​វេលាម៉ោង​៦ល្ងាច​ថ្ងៃ​សៅរ៍ ទី​២៩ ខែ​មេសា​ ឆ្នាំ​២០១៧ លើ​ទីលាន​កីឡដ្ឋានកងយោធពលខេមរភូមិន្ទ (ស្តាតចាស់) ប្រចាំ​សប្ដាហ៍​ទី៩នៃពានរង្វាន់​ជម្រើស​ជើងឯកជាតិ (Metfone Cambodian League 2017)។

    **ទស្សនៈ
    លោកបានមានប្រសាសន៍ថា៖ « ការព្រួយបារម្មណ៍របស់ក្លិបក្នុងពេលបច្ចុប្បន្នគឺការបាត់បង់កីឡាករ២រូបក្នុងប្រកួតមុន ជាហេតុធ្វើឲ្យយើងនឹងបន្ថយចំណុចខ្លាំងរបស់យើងខ្លះ ហើយយើងនឹងប្រើប្រាស់ប្រព័ន្ធលេងថ្មី មិនអាចលេងដដែលៗបានទេ » ។ ចំពោះទស្សនៈលើគូប្រកួត ( វេស្ទើនភ្នំពេញ )វិញ លោកបន្តថា មិនមានក្រុមណាមួយក្នុងលីគកំពូលដែលលោក​គិតថាជា​ក្រុម​ខ្សោយនោះទេ សុទ្ធតែខ្លាំង អញ្ចឹងអ្វីដែលលោកគិតគឺក្នុងការប្រកួតត្រូវដណ្តើមឲ្យបាន ៣ពិន្ទុ ឬ ១ពិន្ទុ។


    **ការប្តេជ្ញាចិត្ត
    សម្រាប់កាលវិភាគប្រកួតដែលនៅសល់ត្រឹម៣ប្រកួតទៀតប៉ុណ្ណោះនឹងបញ្ចប់ជុំទី១ហើយក្នុងលីគកំពូលកម្ពុជា គ្រូបង្វឹកដែលដឹកនាំ​ក្រសួងកាពារជាតិឈ្នះពានសម្តេចហ៊ុនសែន ឆ្នាំ ២០១៦រូបនេះ បាននិយាយថា « ជាការពិតយើងប្តេជ្ញាចិត្តតាំងពីឆ្នាំ២០១៦មកម្ល៉េះ​ថាយើងនឹងព្យាយាមដណ្តើមយកចំណាត់ថ្នាក់លេខ១នៅក្នុងឆ្នាំ២០១៧នេះឲ្យបាន » ។ ឆ្លើយតបបែបនេះលោក ឡុងរចនា ចង់សង្កត់ធ្ងន់លើពិន្ទុក្រុមរបស់ខ្លួនជាមួយក្រុមព្រះខ័នរាជស្វាយរៀង ដែលមានគម្លាតពីគ្នាត្រឹមតែ២ពិន្ទុប៉ុណ្ណោះ ដូចនេះរាល់ការប្រកួត​និមួយៗ លោកមិនអាចធ្វេសប្រហែសបានជាដាច់ខាត ។

    ឆ្លងកាត់ប្រវត្តិជួបគ្នាពីអតីតកាលឆ្នាំ ២០១២មក ក្រុមទាំងពីរជួបគ្នា ៩ប្រកួត មានគ្រាប់បាល់ទាត់បញ្ចូលទីគ្នា ៣០គ្រាប់ ក្នុងនោះ ក្រសួងការពារជាតិពុំធ្លាប់បរាជ័យម្តងឡើយ ខណៈលទ្ធផលល្អបំផុតរបស់វេស្ទើនភ្នំពេញគឺត្រឹមស្មើជាមួយទ័ពលើកចុងក្រោយ កាលពីឆ្នាំ ២០១៤មកម្ល៉េះ ។

    ព័​ត៍​មានដែលទាក់ទង