ទូរស័ព្ទយើង: (+855)-96 710 9999/(+855)81 639 996 - អ៊ីម៉ែល: armyfc.cam@gmail.com

  • en
  • ត្រួសៗ​មុន​ពេល​ក្រសួងការពារជាតិ បើក​ទ្វា​ទទួល​វេស្ទើនភ្នំពេញ ក្នុង​សប្ដាហ៍​ទី៩ នៃ​ពានរង្វាន់ MCL 2017

    ក្រោយចែកពិន្ទុគ្នាជាមួយព្រះខ័នរាជស្វាយរៀង កាលពីសប្តាហ៍មុន សប្តាហ៍ទី៩នេះ ក្រសួងការពារជាតិ (ស្តាតចាស់) ត្រូវបន្តបើកទ្វារកីឡដ្ឋាន កងយុទ្ធពលខេមរភូមិន្ទ តទល់នឹងក្រុមវេស្ទើនភ្នំពេញ ក្នុងកាលវិភាគប្រកួតក្របខ័ណ្ឌលីគកំពូលកម្ពុជា (Metfone Cambodian League នៅថ្ងៃសៅរ៍ ទី ២៩ ខែ មេសា ឆ្នាំ ២០១៧ វេលាម៉ោង ៦ល្ងាច ។

    ព័ត៌មានអំពីក្រុមម្ចាស់ផ្ទះ ( ក្រសួងការពារជាតិ )

    ជំនួបដ៏ក្តៅគគុក ក្នុងសប្តាហ៍ទី៨ បានធ្វើឲ្យក្រុមក្រសួងការពារជាតិ បាន​បាត់បង់កីឡាករ១រូប ដោយទទួលបានកាតក្រហម នោះគឺកីឡាករ​ក្នុង​បញ្ជីកក្រុម​ជម្រើសជាតិ ពុំ តុលា ។ ចំពោះទម្រង់លេងវិញ លោក ទេព ឡុងរចនា ក្នុងនាមជាគ្រូបង្វឹក រំពឹង​ថា​កូន​ក្រុម​នឹង​បន្ត​រក​បាន​៣ពិន្ទុ​ថែម​ទៀត ក្នុង​ជំនួប​ជាមួយ​ក្រុម​វេស្ទើនភ្នំពេញ ដើម្បី​ប្រជែង​កៅអី​កំពូល​តារាង។

    ព័ត៌មានអំពីក្រុមភ្ញៀវ ( វេស្ទើនភ្នំពេញ )

    ជាក្រុមខ្លាំងមួយដែលកំពុងជួបសភាពយ៉ាប់យ៉ឺន វេស្ទើនភ្នំពេញកំពុងត្រូវការពិន្ទុចំាបាច់ បន្ទាប់ពីទៅសួរសុខទុក្ខមជ្ឍមណ្ឌល​កំចាត់មីនកម្ពុជា តែស្មើគ្នា ០-០ ។ យ៉ាងណាមិញក្រោមការដឹកនាំរបស់លោក ស៊ុំ វណ្ណា អ្នកគាំទ្រប្រហែលពុំទាន់ភ្លេចឡើយ កាលពីសប្តាហ៍ទី ៧ លោកបានដឹកនាំវេស្ទើនធ្វើដំណើរទៅយក៣ពិន្ទុពីភ្នំពេញក្រោន ក្នុងលទ្ធផល ៣-១ ដែលជំនួបនេះ សមល្មម​មិន​អាច​ឲ្យ​ក្រុម​ក្រសួងការពារជាតិ មើលស្រាលបាននោះឡើយ។

    ស្ថិតិតារាងពិន្ទុបណ្តោះអាសន្នរបស់ក្រុមទាំងពីរ៖

    លេខ

    ក្រុម

    ចំនួនប្រកួត

    ឈ្នះ

    ស្មើ

    ចាញ់

    គ្រាប់ចំណេញ

    ពិន្ទុ

    ក្រសួងការពារជាតិ

    +១៤

    ១៨

    ១១

    វេស្ទើនភ្នំពេញ

    -៧

     

    ប្រវត្តិជួបគ្នា៖

    កាលបរិច្ឆេទ

    ពានរង្វាន់

    ក្រុម

    លទ្ធផល

    ក្រុម

    ១១/មិនា/២០១២

    លីគ ២០១២

    ក្រសួងការពារជាតិ

    ០-០

    វេស្ទើនភ្នំពេញ

    ៧/កក្កដា/២០១២

    លីគ ២០១២

    វេស្ទើនភ្នំពេញ

    ១-២

    ក្រសួងការពារជាតិ

    ២២/មករា/២០១៤

    ពានសម្តេច ហ៊ុនសែន

    ក្រសួងការពារជាតិ

    ៣-០

    វេស្ទើនភ្នំពេញ

    ៩/កុម្ភៈ/២០១៤

    លីគ ២០១៤

    វេស្ទើនភ្នំពេញ

    ០-០

    ក្រសួងការពារជាតិ

    ១/មិថុនា/២០១៤

    លីគ ២០១៤

    ក្រសួងការពារជាតិ

    ១-១

    វេស្ទើនភ្នំពេញ

    ២/កក្កដា/២០១៥

    លីគ ២០១៥

    ក្រសួងការពារជាតិ

    ២-១

    វេស្ទើនភ្នំពេញ

    ២១/តុលា/២០១៥

    លីគ ២០១៥

    វេស្ទើនភ្នំពេញ

    ២-៣

    ក្រសួងការពារជាតិ

    ៦/មិនា/២០១៦

    លីគ ២០១៦

    វេស្ទើនភ្នំពេញ

    ១-៥

    ក្រសួងការពារជាតិ

    ២៤/កក្កដា/២០១៦

    លីគ ២០១៦

    ក្រសួងការពារជាតិ

    ៦-២

    វេស្ទើនភ្នំពេញ

     

    សូមបញ្ជាក់ផងដែរថា កីឡាករដែលមានរហស្សនាមថា « Ronaldo កូរ៉េខាងជើង » Choe Myong Ho រកគ្រាប់បាល់បាន៥គ្រាប់​ម្នាក់ឯងក្នុងជំនួប២លើកចុងក្រោយទល់នឹងក្រុមវេស្ទើនភ្នំពេញ៕

    ព័​ត៍​មានដែលទាក់ទង