ទូរស័ព្ទយើង: (+855)-96 710 9999/(+855)81 639 996 - អ៊ីម៉ែល: armyfc.cam@gmail.com

  • en
  • ទស្សនៈ​របស់​លោក ទេព ឡុងរចនា ក្រោយ​ចែក​គ្នា​ម្នាក់​១ពិន្ទុ​ជាមួយ​ព្រះខ័នរាជស្វាយរៀង

    កាល​ពី​ម្សិលមិញ​ក្រុម​ម្ចាស់ផ្ទះ​ក្រសួង​ការពារ​ជាតិ​ទទួល​លទ្ធផល​ស្មើ​ជាមួយ​ក្រុម​កំពូល​តារាង​ព្រះខ័នរាជ​ស្វាយរៀង ​ដោយ​មិន​មាន​គ្រាប់​បាល់​​ទាត់បាល់​បញ្ជូល​ទី​គ្នា​នោះ​ទេ ក្នុង​សប្ដាហ៍​ទី​៨​នៃ​​ពាន​រង្វាន់​ជម្រើស​ជើង​ឯកជាតិ Metfone Cambodian League រដូវ​កាល២០១៧។

     

    ក្រោយ​ចប់​ការ​ប្រកួត​កាល​ពី​ម្សិលមិញ​លោក ​ទេព ឡុង​រចនា​បាន​និយាយ​ថា​ការ​ប្រកួត​នេះ​ពិត​ជា​ពិបាក​ព្រោះ​ក្រុម​ខ្លាំង​ប៉ះ​ខ្លាំង​ធ្វើ​ឲ្យ​មាន​ការ​ប៉ះ​ទង្គិច​គ្នា​ជៀស​មិន​ផុត។ “ ជា​ការ​ពិត​ណាស់​ការ​ប្រកួត​នេះ​ពិត​ជា​ពិបាក​ ពី​ព្រោះ​ក្រុម​ទាំង​ពីរ​សុទ្ធ​តែ​ចង់​ឈ្នះ​រៀង​ខ្លួន​ ធ្វើ​ឲ្យ​មាន​ការ​ប៉ះ​ទង្គិច​គ្នា មាន​ការ​ពិន័យ​កាត​លឿង​និង​ក្រហម។ ​ជៀស​មិន​ផុត​ទេ​ករណី​ទាំង​នេះ​តែ​ង​កើត​ឡើង​ក្នុង​បាល់ទាត់"។

     

    លោក​ ទេព ឡុងរចនា បាន​បន្តទៀតថា៖“​សម្រាប់​ការ​ប្រកួត​នេះ​ទោះ​បី​ជា​យើង​មាន​ការ​រៀប​ចំ​ល្អ​តែ​កីឡាករ​មួយ​ចំនួន​នៅ​មាន​អារម្មណ៍​មិន​មូល​​ដោយ​សារ​សម្រាក​យូរ​ពេក បញ្ហា​កម្លាំង និង​ឆន្ទៈ​នៃ​ការ​ប្រកួត​មិន​ដល់​កម្រិត​ដែល​ធ្វើ​ឲ្យ​ការ​រក​គ្រាប់​បាល់​គ្មាន​ប្រសិទ្ធភាព។"

     

    ជុំ​វិញ​ដែល​លោក​អាជ្ញាកណ្ដាល ជី សាមឌី ពិន័យ​​កាត​ក្រហម​​ដល់​​ខ្សែ​ការពារ​ពុំ តុលា ​លោក​បាន​បញ្ជាក់​​ថា​៖" វា​ជា​ការ​សម្រេច​ចិត្ត​របស់​អាជ្ញាកណ្ដាល ​តុលា​គាត់​ពិត​ខុស។ អាជ្ញាកណ្ដាល​បាន​ផ្លុំ​កញ្ចែ​បញ្ឈប់​ហើយ​តែ​គាត់​ទៅ​វ៉ៃ​គេ​។​នេះ​ជា​រឿង​ដែល​ត្រឹម​ត្រូវ​ដែល​ទទួល​កាត​ក្រហម។ ការ​ប្រកួត​គេ​និយាយ​ពី​ចិត្តសាស្រ្ត មើល​កីឡាករ​ហ្នឹង​​មាន​អត្តចរិត​បែប​​ណា​ហើយ​គេ​ប្រើ​ចិត្ត​សាស្រ្ត​តែ​បន្តិច​ អាច​ឲ្យ​យើង​មាន​បញ្ហា។"

     

    សម្រាប់​ប្រកួត​បន្ទាប់ ក្រុម​ក្រសួងការពារជាតិ ត្រូវ​ទទួល​ក្រុម​វេស្ទើនភ្នំពេញ​ នៅ​វេលា​ម៉ោង​៦ល្ងាច​លើ​ទីលាន​កីឡដ្ឋាន​កងយោធពលខេមរភូមិន្ទ (ស្តាតចាស់) ក្នុង​ថ្ងៃ​សៅរ៍ ទី២៩ ខែ​មេសា ឆ្នាំ​២០១៧ ដែល​ជា​សប្ដាហ៍​ទី៩ នៃ​ពានរង្វាន់​ជម្រើស​ជើង​ឯកជាតិ​រដូវកាល​នេះ៕ ​

     

    ព័​ត៍​មានដែលទាក់ទង