ទូរស័ព្ទយើង: (+855)-96 710 9999/(+855)81 639 996 - អ៊ីម៉ែល: armyfc.cam@gmail.com

  • en
  • លោក ទេព ឡុងរចនា ថា​ឆ្នាំ​នេះ​ព្រះខ័នរាជខ្លាំង តែ​ការ​ប្រកួត​ក្នុង​ទឹក​ដី​ខ្លួន​ឯងពេល​យប់​ធ្វើ​ឲ្យ​ការពារ​ជាតិ​មាន​ផល​ចំណេញ

    ក្រុម​ក្រសួង​ការពារ​ជាតិ​ដែល​ជា​ក្រុម​ឈរ​ចំណាត់​ថ្នាក់​លេខ​២​នឹង​ត្រូវ​ទទួល​ក្រុម​កំពូល​តារាង​ព្រះខ័នរាជស្វាយរៀង​ក្នុង​កីឡដ្ឋាន​កងយោធិពលខេមរភូមិន្ទ​(ស្តាតចាស់)​វេលា​ម៉ោង​៦​និង​០០នាទី​ល្ងាច​ថ្ងៃ​ទី​២៣​ខែ​មេសា​ឆ្នាំ​២០១៧​នេះ​។

     

    ក្នុង​ជំនួប​នេះ​លោក​ ទេព ឡុងរចនា​ គ្រូ​បង្វឹក​របស់​ក្រុម​ក្រសួងការពារជាតិ បាន​មាន​ប្រសាសន៍​​ថា​​នេះ​ជា​ការ​ប្រកួត​ដែល​ក្រុម​មិន​ធ្លាប់​​ចាញ់​នា​ការប្រកួត​កន្លង​មក​ជួប​គ្នា​ ហើយ​ក៏​ជា​​ការ​ប្រកួត​រវាង​ក្រុម​លេខ​២​និង​១​ប៉ះ​គ្នា​ ស្រប​ពេល​ក្រុម​ទាំង​២​​សុទ្ធ​តែ​មាន​ការ​រៀប​ចំ​ល្អ​ ហើយ​អ្នក​គាំទ្រ​ទន្ទឹង​រងចាំ​តាម​ដាន​ផង​ដែរ។

     

    លោក​គ្រូ​បង្វឹក​រូប​នេះ​បន្ថែម​ថា៖«បាទ! យើង​អាច​និយាយ​បាន​ថា​ជា​ជំនួប​ក្រុម​កំពូល​ទាំង​ពីរ​ក្នុង​ចំណោម​១២​ក្រុម​ក្នុង​លីក​ហើយ​មិន​ទាន់​ធ្លាប់​ចាញ់​ក្នុង​រដូវ​កាល​នេះ​។ ការ​រៀប​ចំ​ពិត​ជា​មាន​ហើយ​យើង​មិន​អាច​ប្រហែស​បាន​ទេ។ ក្រុម​ព្រះខ័នរាជស្វាយរៀង ​ឆ្នាំ​នេះ​មាន​ការ​ផ្លាស់ប្ដូរ​ច្រើន ទាំង​យុទ្ធសាស្រ្ត​លេង ចិត្តសាស្រ្ត និង​តិកនិក នៃ​ការ​ប្រកួត​ដែល​ធ្វើ​ឲ្យ​ទម្រង់​លេង​របស់​ពួក​គេ​ពី​មួយ​ប្រកួត​ទៅ​មួយ​ប្រកួត​ផ្លាស់ប្ដូរ​រហូត កាន់​តែ​ខ្លាំង​ឡើងៗ»។

     

    «នេះ​ជា​ការ​ប្រកួត​ក្នុង​ទឹក​ដី​របស់​នៅពេល​យប់​លើក​ដំបូង​បំផុត​ក្នុង​លីក​កំពូល​កម្ពុជា​​របស់​ស្ដាត​ចាស់ ដែល​ធ្វើ​ឲ្យ​ក្រុម​របស់​យើង​មាន​ការ​ផ្លាស់ប្ដូរ​ដូច​គ្នា។ យើង​ទទួល​បាន​ផល​ចំនេញ​ពី​ការ​ប្រកួត​ពេល​យប់​នេះ។ វា​ធ្វើ​ឲ្យ​កីឡាករ​មិន​សូវ​ហត់និង​អស់កម្លាំង ហើយ​វា​ត្រូវ​នឹង​ស្ដងដារ​បាល់ទាត់​ក្នុង​លោក»។ គ្រូ​បង្វឹក​ក្រុម Cambodian All Stars រូប​នេះ​​បន្ត។

     

    កុំ​ភ្លេច​ចូលរួម​ទស្សនា​​ការ​ប្រកួត​ជក់​ចិត្ត​នេះ​ទាំង​អស់​គ្នា​ណា។ សំបុត្រ​មាន​លក់​នៅ​ច្រក​ចូល​​កីឡដ្ឋាន​កងយោធពលខេមរភូមិន្ទ ក្នុង​តម្លៃ ៥០០០៛ និង​៣០០០៛។ ចំពោះ​ទស្សនិជក​នៅ​ក្រៅ​ប្រទេស​ឬ​នៅ​តាម​បណ្តា​ខេត្ត​អាច​ទស្សនា​ការ​ប្រកួត​នេះ​បាន​តាម​រយៈ​ទូរទស្សន៍​បាយ័ន​ព័ត៌មាន (BTV News)៕

     

    ព័​ត៍​មានដែលទាក់ទង