ទូរស័ព្ទយើង: (+855)-96 710 9999/(+855)81 639 996 - អ៊ីម៉ែល: armyfc.cam@gmail.com

  • en
  • លោក ទេព ឡុងរចនា បន្ត​ដាក់​គោលដៅ​យក​៣ពិន្ទុ​បន្ថែម​​ក្នុង​ប្រកួត​ជាមួយ​គីរីវង់សុខសែនជ័យ ល្ងាច​ថ្ងៃ​អាទិត្យ​នេះ

    មុន​ពេល​ជួប​គីរីវង់សុខសែនជ័យ ល្ងាច​ថ្ងៃ​អាទិត្យ​នេះ លោក​ទេព ឡុង​រចនា គ្រូ​បង្វឹក​របស់ក្រុម​គីរីវង់សុខសែនជ័យ ថា​ បញ្ហា​ទីលាន​និង​អាកាស​ធាតុ​ជា​បញ្ហា​ប្រឈម​សម្រាប់​ក្រុម​តែ​យ៉ាង​ណា​លោក​​រំពឹង​ថា​នឹង​បាន​បី​ពិន្ទុ​បន្ថែម​ទៀត​ដោយ​ក្រុម​មាន​ការ​រៀប​ចំ​ល្អ ត្រៀម​រួច​ជា​ស្រេច។ ក្រុម​ក្រសួង​ការពារ​ជាតិ​នឹង​ត្រូវ​ជួប​ក្រុម​គីរីវង់សុខសែនជ័យ នៅ​ទឹក​ដី​កីឡដ្ឋាន​គីរីវង់សែនជ័យ នៅ​វេលា​ម៉ោង ៣​និង​០០​នាទី​រសៀល​ក្នុង​សប្ដាហ៍​ទី​៧​ពាន​លីក​កំពូល​កម្ពុជា (Metfone Cambodian League)។

     

    លោក​គ្រូ​បង្វឹក​រូប​នេះ​បាន​បន្ត​ថា​​៖ "ពួក​យើង​បាន​ធ្វើ​ដំណើ​ទៅ​មុន​ដើម្បី​ឲ្យ​ស្គាល់​ទីលាន​ និង​មាន​ភាព​ស៊ាំ​ជាមួយ​ទីលាន​ដែល​មាន​ស្មៅ​ធម្មជាតិ​ប៉ុន្តែ​វា​មាន​សភាព​ដី​រឹង​។ ចំណែក​​បញ្ហា​អាកាសធាតុ​ដែល​មាន​សភាព​ក្ដៅ​ខ្លាំង​ផង ជួន​កាល​អាច​ភ្លៀង​ផង ដែល​ធ្វើ​ឲ្យ​ការ​សម្រប​ខ្លួន​របស់​កីឡាករ​មាន​ការ​​ពិបាក​ឆាប់​ អស់​កម្លាំង ​មិន​ប្រក្រតី​។ តែ​យ៉ាង​ណា​ក្ដី​ យើង​បាន​រៀប​ចំ​កូន​ក្រុម​សម្រាប់​ការ​ប្រកួត​នេះ​រួច​ហើយ»។

     

    និយាយ​ពី​ចំណុច​ខ្លាំង​របស់​គិរីវង្ស​វិញ​លោមបាន​បន្ថែម​ថា​៖" គិរីវង្ស​ជា​ក្រុម​មួយ​ដែល​លេង​មិន​ខ្លាច​ចាញ់ លេង​បាន​ល្អ​និង​មាន​កីឡាករ​វៀតណាម​ច្រើន​ លេង​បាល់ខ្លី​ៗ​ល្អ​ហើយ​សហការ​គ្នា​ក្នុង​តំបន់​កណ្ដាល​ល្អ​ច្រើន។​ចំណុច​ទាំង​នេះ​ជា​ចំណុច​គ្រោះថ្នាក់​សម្រាប់​ការពារ​ជាតិ"៕

    ព័​ត៍​មានដែលទាក់ទង